ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក សេង ទៀង និងព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដីសង់ផ្ទះឲ្យចៅស្រីតីដែលសម្តេចតេជោផ្តល់ជូន - រថយន្តមួយគ្រឿងបានក្រឡាប់បន្ទាប់ពីបុកសត្វគោដើរឆ្លងផ្លូវនៅខេត្តត្បូងឃ្មុំ - អនុវត្តន៍ដីការតុលាកា ជនសង្ស័យមិនព្រមសការបាញ់មកលើកម្លាំងអនុវត្តន៍ច្បាប់ - ចៅស្រី ស៊ុន ស្រីតី បានជួប លោកតា សម្តេចតេជោ ហើយ - ផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រូវបានបំផ្លាញដោយសាររថយន្តធុនធំដឹកថ្មខ្សាច - ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត២០២៥ឃុំសង្កាត់ - លោកសាយ គឹមឡម អំពាវនាវពុទ្ធបរិស័ទ និងប្រជាពលរដ្ឋត្រូវបន្តវប្បធម៌សាមគ្គីចែករំលែកពុទ្ធចក្រ អាណាចក្រមានការរីកចម្រើនក្នុងពេលតែមួយ - សម្តេចបវរធិបតី ហ៊ុន ម៉ាណែត :កម្ពុជា កំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក
0

អាជ្ញាធរខេត្តព្រះវិហារអបអរសាទទិវាវប្បធម៌ជាតិ៣មីនាលើកទី២៧ឆ្នាំ២០២៥

(ខេត្តព្រះវិហារ)អាជ្ញាធរខេត្តព្រះវិហារនព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥កន្លងមកនេះបានរៀបចំពិធីអបអរសាទរទិវា វប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្រោមអធិបតីភាព លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន/អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបក៏បានអញ្ជើញចូលរួមនាឱកាសនោះដែរ។

មានប្រសាសន៍ក្នុងឱកាស លោក សុខ  សាន្តតារ៉ា បានថ្លែងថាកម្មវិធីនាថ្ងៃនេះពិតជាមានអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ ព្រោះជាថ្ងៃប្រារព្ធទិវាវប្បធម៌ជាតិ សម្រាប់ប្រជាជនកម្ពុជា ក៏ដូច ជាប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារទាំងមូល។ លោកក៏បាន សម្តែងនូវការកោតសរសើរដ៏ស្មោះ និងសូម វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ កិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត របស់មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ទាំងអស់ ដែលបានចុះស្រាវជ្រាវ សិក្សាចងក្រង ការពារអភិរក្សនូវសម្បត្តិបេតិកភណ្ឌរូបី និងអរូបី ក្នុងមូលដ្ឋានខេត្តព្រះវិហារក្នុងការបង្កើតនូវស្នាដៃសិល្បៈថ្មីៗ ដោយឈរលើមូលដ្ឋានខឿនមរតកវប្បធម៌ជាតិក្នុងតំបន់ ដើម្បីចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយជារៀងរាល់ឆ្នាំ។ ជាពិសេសក៏មិនភ្លេចនោះដែរ នូវការលះបង់អស់កម្លាំង កាយចិត្តរបស់ កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងខេត្តព្រះវិហារ ក្នុងកិច្ចចូលរួមសហការអនុវត្ត គោលនយោបាយជាតិលើវិស័យវប្បធម៌ របស់រាជរដ្ឋាភិបាលដើម្បីអភិរក្ស និងអភិវឌ្ឍន៍ជាតិ ក្នុងគោលដៅប្រែក្លាយ ព្រះរាជាណាចក្រកម្ពុជា ក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយអរិយធម៌ជាតិខ្មែរ។
ឆ្លៀតក្នុងឱកាសនេះ លោក ក៏បានស្នើរឲ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ បន្តកិច្ចខិតខំប្រឹងប្រែងកន្លងមកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយ បន្តជំរុញកិច្ចសិក្សាស្រាវជ្រាវរុករកស្ថានីយបុរាណ ដែលពុំទាន់បានចុះបញ្ជីរសារពើភណ្ឌដែលនៅសេសសល់ តាមទីដាច់ស្រយាល ក្នុងខេត្ត។បន្តសកម្មភាពចុះវាស់វែងគូសគំនូសប្លង់ សាលកប័ត្រកាន់កាប់ តាមទីទួល ស្រះ ត្រពាំង ស្ពាន និងប្រាសាទនានា នៅក្នុងខេត្ត ដើម្បីធ្វើប្លង់កម្មសិទ្ធិ។បន្តកិច្ចសិក្សាស្រាវជ្រាវរុករកចុះបញ្ជីរសារពើភណ្ឌ សមុច្ច័យ វត្ថុសិល្បៈបុរាណ នៅក្នុងនិងក្រៅឃ្លាំង និងតាមទីវត្ត អារាម។បន្តកិច្ចសិក្សាស្រាវជ្រាវរុករកចុះបញ្ជីរមរតកវប្បធម៌អរូបី ជាអាទ៍ ទំនៀមទម្លាប់ ប្រពៃណី របាំបុរាណ និងសិល្បៈហត្ថ កម្មជាដើម។បន្តពង្រីកកិច្ចសហប្រតិបត្តការណ៍ ជាមួយកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់ បទល្មើសបេតិកភណ្ឌ។និងបន្តពង្រឹងកិច្ចសហការណ៍ជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី ព្រមទាំងអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ លើការងារចុះកំណត់ព្រំដែនតំបន់ការពារស្ថានីយបុរាណដ្ឋាន ដើម្បីធ្វើប្លង់កម្មសិទ្ធិ ជៀសវាងការទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋដោយកត្តាណាមួយ។ស,ដ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com