ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ឧត្តមសេនីយ៍ទោ សោម  ស៊ុន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លេីកទឹកចិត្តចំពោះការកសាងជីវភាពថ្មីរបស់អតីតយុទ្ធជនពិការ រស់នៅលើដីសម្បទានសង្គមកិច្ច នៅឃុំក្រយា

ឧត្តមសេនីយ៍ទោ សោម  ស៊ុន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លេីកទឹកចិត្តចំពោះការកសាងជីវភាពថ្មីរបស់អតីតយុទ្ធជនពិការ រស់នៅលើដីសម្បទានសង្គមកិច្ច នៅឃុំក្រយា

 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យនិងលើកទឹកចិត្ត ដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការភ្នែកឈ្មោះ លី វណ្ណឌី អាយុ៥២ឆ្នាំ មានភរិយាឈ្មោះ ចាន់ ធារិទ្ធ អាយុ៥១ឆ្នាំ  មានសមាជិកគ្រួសារនៅក្នុងបន្ទុកចំនួន០៤នាក់ ដែលកំពុងរស់នៅកសាងជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

 

លោក លី វណ្ណឌី អតីតយុទ្ធជនពិការភ្នែកខាងស្តាំ ដោយសារសង្គ្រាមនៅលើសមរភូមិពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីឆ្នាំ១៩៩១ បានថ្លែងថា លោកបានចាប់ឆ្នោតទទួលបានក្បាលដីសម្បទានសង្គមកិច្ចចំនួនមួយហិចតាកន្លះ និងផ្ទះមួយខ្នងទំហំ០៥ម៉ែត្រ×០៧ម៉ែត្រកន្លះ មានបង្គន់អនាម័យ អណ្ដូងទឹកស្អាត សម្រាប់ប្រើប្រាស់ ហើយបានមករស់នៅទីនេះអស់រយៈពេលជិត៣ឆ្នាំកន្លងមកហើយ។ ដោយគាត់បានខិតខំកែប្រែជីវភាពថ្មី ក្រោមការជំនួយឧបត្ថម្ភពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  និងទៅរកការងារជាកម្មករស៊ីឈ្នួលគេ បានប្រាក់កម្រៃពីខាងក្រៅ រួមជាមួយនិងប្រាក់បៀវត្ស ដែលរាជរដ្ឋាភិបាលផ្តល់ជូនប្រចាំខែ  ដើម្បីយកមកធ្វើបង្គោលរបងថ្ម  និងរបាលួសព័ទ្ធជុំវិញផ្ទះរបស់គាត់ ហើយបានដំណើរ ការដាំដំណាំគ្រប់ប្រភេទ។ ពិសេសបច្ចុប្បន្ននេះគាត់បានដាំដូងចំនួន២៥០ដើម ដំឡូងមីបានកន្លះហិចតាជារៀងរាល់រដូវ ព្រមទាំងដំណាំហូបផ្លែជាច្រើនមុខទៀត ធ្វើឲ្យជីវភាពគ្រួសាររបស់គាត់បានធូរធារ រស់នៅបានសមរម្យ ជាក្រុមគ្រួសារអតីតយុទ្ធជនគម្រូ នៅលើដីសម្បទានសង្គមកិច្ចនៅ។

 

ថ្លែងនៅក្នុងកម្មវិធីនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់អតីតយុទ្ធ ជនពិការ និងក្រុមគ្រួសារ ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងជម្នះគ្រប់ឧបសគ្គក្នុងការកសាងជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងបានណែនាំបន្ថែម ដោយត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការបង្ករបង្កេីងផលចិញ្ចឹមសត្វ ព្រមទាំងខិតខំថែរក្សាសុខភាពឲ្យបានល្អប្រសើរផងដែរ  ។

 

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតទៅឧបត្ថម្ភជូនក្រុមគ្រួសារគាត់នូវ÷ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន០២កេស ត្រីខកំប៉ុងចំនួន០២យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ និងថវិកាមួយចំនួនផងដែរ៕

ដោយសំនៀង

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com