ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

លោកអភិបាលស្រុកស្ទោង ជំរុញដល់រដ្ឋបាលឃុំត្រូវបង្កើនការយកចិត្តទុកដាក់ ដល់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលពិការភាព

លោកអភិបាលស្រុកស្ទោង ជំរុញដល់រដ្ឋបាលឃុំត្រូវបង្កើនការយកចិត្តទុកដាក់ ដល់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលពិការភាព

 

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ នាំអំណោយប្រគល់ជូនដល់បងប្អូនដែលមានពិការភាពចំនួន០៣នាក់ ស្ថិតនៅក្នុងភូមិត្រាច ឃុំកំពង់ចិត្តជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

 

នៅក្នុងឱកាសនេះលោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់រដ្ឋបាលឃុំកំពង់ចិត្តជើង ត្រូវបង្កើនការយកចិត្តទុកដាក់ដល់ជីវភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមានពិការភាពនៅមូលដ្ឋានរបស់ខ្លួន។

 

ជាមួយគ្នានេះលោក សាយ គឹមឡម ក៏បានជម្រាបជូនដល់បងប្អូនទាំង៣នាក់ ដែលទទួលបាននូវអំណោយនៅពេលនេះថ្វីដ្បិតតែមានលក្ខណៈតិចតួចក្តី ក៏ជាការគាំទ្រដល់ជីវភាពរបស់បងប្អូនបានមួយរយៈក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ឱ្យមានលក្ខណៈល្អប្រសើរឡើង។

ការលើកទឹកចិត្តដល់បងប្អូនដែលមានពិការភាពទាំងអស់សូមបន្តរស់នៅក្នុងលក្ខណៈជាមនុស្សជាតិប្រកបដោយមោទកភាពបំផុតដូចមនុស្សទូទៅដែលមិនមានពិការភាពដោយស្មោះក្នុងសង្គម ជាពិសេសគឺមិនមានការរើសអើងនោះឡើយ។

 

លើសពីនេះទៀតលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំដល់គ្រប់រដ្ឋបាលឃុំ សូមធ្វើការយកចិត្តទុកដាក់ និងរាយការណ៍ជាបន្ទាន់នូវស្ថានភាពរស់នៅរបស់បងប្អូនពិការនៅតាមមូលដ្ឋានរបស់ខ្លួន មករដ្ឋបាលស្រុកស្ទោង ដើម្បីមានវិធានការ ចុះជួយទ្រទ្រង់ជីវភាពដល់ពួកគាត់ ជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅក៏ដូចជាការលើកទឹកចិត្តដល់បងប្អូនជនពិការទាំងអស់គ្នាផងដែរ។

 

សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួមរបស់ ស ស យ ក ឃុំកំពង់ចិនជើង ក្នុងនោះក៏មានការឧបត្ថម្ភនៅស័ង្កសីមួយចំនួនសម្រាប់ជួយធ្វើផ្ទះជូនដល់បងប្រុសដែលពិការដៃ ទាំងសងខាង ហើយអំណោយដែលចែកជូននៅក្នុងឱកាសនេះម្នាក់ៗទទួលបាននូវ÷ អង្ករ០១បេ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ សារុង០១ និងថវិកាមួយចំនួនទៀតផងដែរ៕

ដោយសំនៀង

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com