ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ស្ត្រីម្នាក់ប្រចណ្ឌប្តីមានស្រី ទាញយកកាំបិតប៉័ងតោ កាប់ប្រហារចំក្បាលច្រើនកាំបិត បណ្តាលឱ្យដេកដួលស្លាប់ក្នុងថ្លុកឈាមគួរឱ្យព្រឺខ្លាច

ស្ត្រីម្នាក់ប្រចណ្ឌប្តីមានស្រី ទាញយកកាំបិតប៉័ងតោ កាប់ប្រហារចំក្បាលច្រើនកាំបិត បណ្តាលឱ្យដេកដួលស្លាប់ក្នុងថ្លុកឈាមគួរឱ្យព្រឺខ្លាច

ខេត្តប៉ៃលិន ៖ គេសង្ស័យថា ដោយសារតែភ្លើងប្រចណ្ឌ រហូតឈានដល់ ប្រពន្ធទាញយកកាំបិតប៉័ងតោកាប់ប្រហារប្តីវ័យចំណាស់នៅលើគ្រែដេក ក្រោយពេលគាត់បានត្រឡប់មកពីចូលរួមខួបកំណើតកូនរបស់អ្នកភូមិវិញ ខណ:ស្រវឹងស្រាជោកជាំដេកលង់លក់មិនដឹងខ្លួន។ ក្រោយពេលកាប់ប្រហាររួច ស្រ្តីប្រពន្ធបានជិះម៉ូតូទៅសារភាពនៅស្នងការនគរបាលខេត្ត កាលពីវេលាម៉ោងប្រហែល៣និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដែលហេតុការណ៍ស្រ្តីជាប្រពន្ធកាប់ប្រហារទៅលើប្តីវ័យចំណាស់ បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាមនេះ បានកើតឡើងនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើតាមប្រភពពត៌មានពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ

សេង គឹមចេង អាយុ៧០ឆ្នាំ (ប្តី) រងរបួសក្បាលផុងលលាដ៏។ ចំណែកស្រ្តីជាជនដៃដល់មាន ឈ្មោះ ចេងចាន់ថា អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ។

ប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលឈានដល់ការកាប់ប្រហារទៅលើបុរសវ័យចំណាស់នេះ គឺទាំង២នាក់ប្តីប្រពន្ធ តែងតែឈ្លោះទាស់ទែងប្រកែកគ្នាជារើយៗ ពោលគឺចាប់តាំងតែកូនទាំង៣នាក់របស់ពួកគាត់ នៅតូចៗម្លេះ ដោយអ្នកភូមិគិតថា វាជារឿងធម្មតា ព្រោះគ្រាន់តែឈ្លោះរួចក៍ត្រូវគ្នាវិញ តាមទម្លាប់របស់ពួកគាត់។ តែនៅមុនពេលកើតហេតុ ជនរងគ្រោះ ជាប្តីបានទៅចូលរួមខួបកំណើតកូនរបស់មិត្តភក្តិនៅក្នុងភូមិ លុះពេលត្រឡប់មកវិញ ស្រាប់តែមានការឈ្លោះប្រកែកគ្នាខ្លាំងៗ រវាងប្តីនិងប្រពន្ធ ដោយចាប់តាំងពីយប់រហូតដល់ជិតភ្លឺស្រាប់តែប្រពន្ធកាប់ប្រហារប្តីស្លាប់តែម្តង។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធឈ្មោះ ចេង ចាន់ថា បានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយបញ្ជាក់ថា ខ្លួនបានសម្លាប់ប្តីផ្ទាល់ដៃមែន ព្រោះរស់នៅមិនចុះសម្រុងនឹងគ្នា ប្តីរបស់ខ្លួនតែងតែលួចមានស្រីជាញឹកញាប់ ដែលធ្វើឱ្យគាត់មានការឈឺចុកចាប់ក្នុងទ្រូង លុះទ្រាំលែងបានក៏កាប់ប្រហារស្លាប់គួរឱ្យអាណិតអាសូរ។

ក្រោយពេលធ្វើកោលសលវិច្ឆ័យនគរបាលបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាបានស្លាប់ដោយសារការកាប់ប្រហារពីស្រ្តីជាប្រពន្ធជាច្រើនកាំបិត បណ្តាលអោយស្លាប់នៅក្នុងបន្ទប់ដេក។

បច្ចុប្បន្ន ជនសង្ស័យជាប្រពន្ធត្រូវបាននគរបាលចាប់ឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំណែកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ នាក់ ង៉យ

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com