ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ជំនាញបរិស្ថានដែនជម្រាកសត្វព្រៃភ្នំឱរ៉ាល់បង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់មួយកន្លែង

ជំនាញបរិស្ថានដែនជម្រាកសត្វព្រៃភ្នំឱរ៉ាល់បង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់មួយកន្លែង

ខេត្តកំពង់ស្ពឺ៖ ទីតាំងសិប្បកម្មអត់ច្បាប់មួយកន្លែង ដែលគេស្គាល់រហ័សនាមថា (លោក តឿ)ចិត្តខ្លាំងពូកែរជេប្រមាថ មិនសំចៃមាត់និង មិនខ្លាចញញើតច្បាប់នោះ! ឥឡូវត្រូវជំនាញការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចុះធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យធ្វើសកម្មភាពបន្តទៀតនោះឡើយកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការចុះបង្ក្រាបទីតាំងសិប្បកម្មគ្មានច្បាប់ទម្លាប់មួយកន្លែងខាងលើនេះ ក្រោយពីរអង្គភាពសារព័ត៌មានជាច្រើន បានធ្វើការចុះផ្សាយក៏ដូចជារាយការណ៍ជូនទៅខាងមន្ត្រីជំនាញក្នុងករណីមានទីតាំងសិប្បកម្មមួយកន្លែងដោយទិញឈើមូលដូចជា ដុល និង កូនខ្លុងត្បែង ប្រភេទចម្រុះ យកមក ពុះច្រៀក អារ តាមរយះម៉ាសុីនថាសរបស់ខ្លួននិង ដឹកឈើក្បាំងមានមុខកាត់ធំៗ ចេញពីតំបន់ផ្សេងៗមកផ្គត់ផ្គង់ក្នុងសិប្បកម្មរបស់ខ្លួនដើម្បីចេញលក់ទៅតាមតំបន់ផ្សេងៗឬមានអ្នកមកទិញដល់ទីតាំងក៏មានដែរ ដោយមិនខ្វល់ខ្វាយ និងផ្លូវច្បាប់ទម្លាប់អ្វីសោះឡើយ។

មួយវិញទៀតទីតាំងបើកសិប្បកម្មគ្មានច្បាប់ មួយកន្លែងនេះស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិក្រោមការគ្រប់គ្រងរបស់ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ សិប្បកម្មខាងលើនោះមាន ឈ្មោះ ជូរ ថារិទ្ធ ភេទប្រុស អាយុជាង៤០ឆ្នាំ ដែលគេដាក់រហ័សនាមថា (លោក តឿ)ចិត្តខ្លាំងពូកែជេរប្រមាថ មិនសំចៃមាត់ មានមុខរបរបើកធ្វើសិប្បកម្មខាងលើផងដែរ។

បើតាមប្រភពព័ត៌មាននិយាយសូមមិនបញ្ចេញឈ្មោះបានលួចបង្ហើបឲ្យដឹងថា ម្ចាស់សិប្បកម្មខាងលើនេះគឺគាត់មានចរិកម្យ៉ាងគឺមិនចេះខ្លាចញញើតច្បាប់ និងខ្លាច នរណានោះឡើយមិនតែប៉ុណ្ណោះ (លោក តឿ) មិនដែលចេះគោរពស្រលាញ់អ្នកនៅភូមិផងរបងជាមួយនោះឡើយ ដោយគាត់អាងមានខ្នងធំ មានអ្នកមានលុយមានអំណាច ម្នាក់នៅពីក្រោយចាំពន្លត់រឿងផងដែរ។

តាមប្រភពព័ត៌មានប្រជាពលរដ្ឋ នៅតាមតុកាហ្វេ វិញនិយាយថា លោក ជូរ ថារិទ្ធ ហៅ(លោក តឿ)ចិត្តខ្លាំងពូកែជេរប្រមាថកាតទាន និងបក្ខពួកគូរកនរាល់ពេលធ្វើសកម្មភាពក្នុងសិប្បកម្មជារៀងរាល់ថ្ងៃនោះ លោក ជូរ ថារិទ្ធ ហៅ(លោក តឿ)តែងតែចាក់ធុងបាស់(បំពងសំឡេង) ដើម្បីកំដរអារម្មរណ៍របស់ខ្លួននិងកូនចៅជាប្រចាំផងដែរ ធ្វើឱ្យប៉ះពាល់ការរំខាន់ដល់អ្នកជិតខាង ដោយមិនខ្វល់និងពេលវេលានោះឡើយ និងមិនចេះកោតក្រែង និងអ្នកជិតខាងអីនោះដែរ។

មហាជនលើកឡើងសរសើរតាមរបៀបហួសចិត្តថា នៅក្នុងស្រុកយើងមានមនុស្សបែបនេះដែរពិសេសក្នុងឃុំត្រពាំងជោរមានតែលោក ជូរ ថារិទ្ធ(ហៅលោក តឿ )ម្នាក់គត់ដែលអាចធ្វើទៅបានដោយមិនខ្វល់រឿងរំខានទើសអាណានោះទេ? ខណ:ចាក់ធុងបាស់ហើយគឺបើកសម្លេងឮដល់ពាក់កណ្តាលភូមិឯណ្ណោះ សម្លេងរំខាននេះដែរគឺបើកជារៀងរាល់ថ្ងៃតែម្ដងមិនថាពេលសម្រាកពេលថ្ងៃឬពេលទៀបភ្លឺនោះឡើយ។

បើទោះបីប្រជាពលរដ្ឋ ទូរស័ព្ទទៅប្តឹងសមត្ថកិច្ចក៏ដោយ ក៏(លោក តឿ) មិនខ្វល់ដែរ។

លោក ហ៊ុលម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្រោយពីទទួលព័ត៌មាន លោកបានដាក់បទបញ្ជាឲ្យ លោក អ៊ួង ប៊ុនហេង ជាប្រធានស្នាក់ការភ្នំតូចនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានចុះមកធ្វើការទប់ស្កាត់និងឈានដល់ការធ្វើកិច្ចសន្យាបញ្ឈប់ឲ្យបន្តមានធ្វើសកម្មភាពទាំងម៉ាសុីនថាសនិងម៉ាសុីនក្នុងសិប្បកម្មទាំងអស់ផងដែរ លើកនេះដូចជាមិនដូចរហ័សនាមនោះទេ ?គឺចូលរួមសហការបានល្អជាមួយនិងមន្ត្រីបរិស្ថានបានផ្តិតមេដៃព្រមទៅតាមកិច្ចសន្យាផងដែរ គឺមិនមានទីតាំងខាងលើនេះបើកបន្តទៀតនោះឡើយ។

ប្រជាពលរដ្ឋរស់នៅម្តុំផ្ទះលោក ជូរ ថារិទ្ធហៅ (លោកតឿ) បានចូលរួមសាទរ

និង លោក ហ៊ុលម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដែលមានចំណាត់ការចំពោះទីតាំងខាលើ បានលើកឡើងថា ពួកគាត់លែងបានឮសម្លេងចាក់ធុងបាស់រំខានទៀតហើយ៕ដោយ៖ នាយខ្វែក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com