(ខេត្តឧត្តរមានជ័យ)តើលោកឧត្ដមសេនីយ៍ទោហួត សុធីស្នងការនគរបាលខេត្តឧត្ដរមានជ័យ លោកគិតយ៉ាងចំពោះក្រុមមេឆ្នោតវៀតណាមខុសច្បាប់ ដែលមានយីហោ 9000 ដែលកើតឡើងពេញបន្ទុកក្នុងខេត្តមួយនេះ……………..ៗ
ចេញផ្សាយ ថ្ងៃទី 13 ខែ 9 ឆ្នាំ 2022……….!!
ខេត្តឧត្ដមមានជ័យ៖តើលោកឧត្ដមសេនីយ៍ទោ ហួត សុធីស្នងការនគរបាលខេត្តសុខចិត្តអង្គុយមើលពលរដ្ឋរងគ្រោះក្លាយជាទាសកល្បែងឆ្នោតវៀតណាមដល់ពេលណាទៀតបានធ្វើការបង្រ្កាបព្រោះសព្វថ្ងៃមានល្បែងស៊ីសងខុសច្បាប់ច្រើនណាស់ក្នុងទឹកដីក្រុងសំរោងមន្រ្តីក្រោមឱវាទរបស់ឯកឧត្ដមដូចជាគ្មានចំណាត់ការ។
ឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចដែលប្រមុខរាជរដ្ឋាភិបាល ដាក់អោយមន្រ្តីថាក់ក្រោមអនុវត្ត ឬមួយអស់លោកដើរទន្ទិញតែមាត់តែធ្វើមិនបាន
បើយោងតាមប្រភពច្បាស់ការមួយបានញ្ជាក់ថាមេឆ្នោត
ជាច្រើនកន្លែង ដើរពន្ធាយកូនកញ្ច្រែង ពេញភូមិ ឃុំ ស្រុក ខេត្ត ឧត្តរមានជ័យ ទៅហើយ តែមិនដែលឃើញមាន មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចណា ចុះបង្ក្រាប ឬទប់ស្កាត់ឡើយ ។
ថ្ងៃទី 13 ខែ 9 ឆ្នាំ 2022 ក្រុមការងារយើង បានរាយការណ៍ជួន លោកឧត្តមសេនីយ៍ ទោហួតសុធី តាមរយៈតេឡេក្រាម ពាក់ព័ន្ធឆ្នោតកន្ទុយលេខ ខុសច្បាប់ ដែលមានយីហោ 9000 តើលោក មានវិធានការ អ្វីសម្រាប់ទប់ស្កាត់ ! ! លោកបានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងថា ឱ្យតែមានល្បែងស៊ីសងខុសច្បាប់ នៅក្នុងខេត្តឧត្តរមានជ័យ ត្រូវតែបង្ក្រាប ។
ជាក់ស្ដែងណាស់ទីតាំងកន្លងមក នៅជិតរង្វង់មូលផ្អិង ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កំពុងប្រព្រឹត្តបទល្មើសបើកល្បែងចាក់ភ្នាល់ឆ្នោតកន្ទុយលេខវៀតណាមខុសច្បាប់យ៉ាងរលូន ទីតាំងទី 1 ! ស្ថិតនៅខាងត្បូងរង្វង់មូលផ្អុងជ្រកក្រោមស្លាកក្រុមហ៊ុន metfone និងក្រុមហ៊ុន AMK ម្ចាស់ទីតាំងឈ្មោះហេងប្រុស វេរលុយ 25 ខេត្តក្រុង តែបង្កប់នៅល្បែងស៊ីសងឆ្នោតកន្ទុយលេខវៀតណាមខុសច្បាប់របស់ក្រុមហ៊ុន 9000 ល្បីថារត់ច្បាប់ ចាប់ពីសង្កាត់ក្រុងរហូតដល់ខេត្តទើបគ្មានស្ថាប័នណាហ៊ានបង្ក្រាប ! ទីតាំងទី 2 ! ស្ថិតនៅខាងលិចរង្វង់មូលផ្អុងជិត 50 ម៉ែត្រ ជាមេបាតុង ប្រមូលលុយពីរកូនកញ្ច្រែងដែលខ្លួនដាក់តាមគោលដៅជ្រកក្រោមស្លាក AMK និងក្រុមហ៊ុនទ្រូម៉ានី ម្ចាស់ឈ្មោះដាណាស្កាយ តែលួចបង្កប់ល្បែងឆ្នោតវៀតណាមខុសច្បាប់ដ៏ធំជាងគេ នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
បើយោងតាមការអះអាងពីម្ចាស់ឈ្មោះ ដាណាស្កាយបានបញ្ជាក់ថាទីតាំងឆ្នោតវៀតណាមរបស់ក្រុមហ៊ុន 9000 ខ្លួនបានបើកមួយឆ្នាំជាងហើយ ហើយរូបគាត់ជាមេបាតុងជាអ្នកប្រមូលលុយពីកូនកញ្ច្រែង ជាមេឆ្នោតធំជាងគេនៅទីនេះ សូមបញ្ជាក់ផងដែរថាកាចាក់ឆ្នោតកន្ទុយលេខវៀតណាមរបស់ក្រុមហ៊ុន 9000។មិនមានកត់លេខតាមក្រដាសទេ គឺចុចតាមម៉ាស៊ីនអុសលេខ ដូច ម៉ាស៊ីនវេរលុយតាមវីងឬទ្រូម៉ាន់នី អ៊ីម៉ានីអញ្ចឹង និងមានការចេញលទ្ធផលមានម៉ោង 1:00( ធីណាម) និងម៉ោង 4 14 នាទី ។
ពេលកន្លងមកសម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ព័ន្ធក្រោមឱវាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននៅសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយភូមិឃុំ
មានសុវត្ថិភាពទាំង 7 ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
ជាចុងក្រោយ ប្រជាពលរដ្ឋ ស្នើសុំទៅដស់ អាជ្ញាធរ មានសមត្ថកិច្ច ក្នុងខេត្តទាំងអស់ សូមជួយ ទប់ស្កាត់ ឬបង្ក្រាបផងទាន ។
ដោយ ÷សាន់ ឆដា