ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន
0

មុខសញ្ញាចោរលួចចោរឆក់មានស្ថានទម្ងន់ទោសចំនួន ០៩ នាក់ ដែលសមត្ថកិច្ចបានសហការគ្នាចុះប្រ តិបត្តិការបង្ក្រាបចាប់ខ្លួនបាន

មុខសញ្ញាចោរលួចចោរឆក់មានស្ថានទម្ងន់ទោសចំនួន ០៩ នាក់ ដែលសមត្ថកិច្ចបានសហការគ្នាចុះប្រ តិបត្តិការបង្ក្រាបចាប់ខ្លួនបាន

កំពង់ឆ្នាំង៖មុខសញ្ញាក្រុមចោរលួចចោរឆក់មានស្ថានទម្ងន់ទោសចំនួន ៩នាក់ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខនៅល្ងាចថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីសមត្ថកិច្ចសហការគ្នាចុះបង្ក្រាប និងចាប់ ខ្លួនបាន ក្រោយពីពួកគេធ្វើសកម្ម ភាព នៅក្នុងស្រុកចំនួន ៤ នៃខេត្តកំពង់ ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្ន ង ការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននិយាយឲ្យដឹងថា អនុវត្តតាមបទបញ្ជារ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ ខូវ លីស្នង ការនគរបាល ខេត្តកំពង់ឆ្នាំង
ក្រោយពីមានសកម្មភាពចោរលួចចោរឆក់មានស្ថានទម្ងន់ទោស កើត មាននៅក្នុងខែ០៧ និងខែ០៨ នៅក្នុ ងស្រុកចំនួន ០៤ គឺ ស្រុកកំពង់ត្រ ឡាច, ស្រុកសាមគ្គីមានជ័យ ,ស្រុកទឹកផុស និងស្រុករលាប្អៀរ ។ លោកបានដឹកនាំសមត្ថកិច្ចជំនាញបានសហការជា មួយនគរបាលស្រុក នគរបាលប៉ុស្តិ៍ពាក់ព័ន្ធ និងករណីមួយចំនួនបានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺផងដែរ ក្នុងពេលចេញប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលច្រើនភាគធ្វើសកម្មភាពនៅពេលយប់ ដោយប្រើរូបភាព ជិះម៉ូតូធាក់ផ្ដួលម៉ូតូជនរងគ្រោះ ឬឆក់កាបូបជន រងគ្រោះ ពេលជនរងគ្រោះដួលម៉ូតូពួកវាក៏បាន ទាញកាំបិតដេញកាប់ និងពេលជនរងគ្រោះរត់ចេញហើយនោះ ពួកវាក៏លួចយកម៉ូតូតែម្តង ។
ជាក់ស្ដែងនៅក្នុងអំឡុង ខែសីហាកន្លងមកថ្មីៗនេះសមត្ថកិច្ចស្រាវជ្រា វចាប់ខ្លួន បានមុខសញ្ញាខាងលើនេះចំនួន០៩នាក់ មាន១ឈ្មោះ រិន មិថុនា , ២ ស និមល , ៣ លានថា, ៤ ងន សេងលី , ៥ ប៊ុន រ៉ូស ,៦ ជាសុង , ៧ រ៉េត រ៉ុង ,៦ ហូរ អូន , ៨ យន ពិសី , ៩ សាន់ ពួកគេទាំង ០៩ នាក់នេះ រស់នៅក្នុងឃុំមា.នក (មានោក) ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ វត្ថុតាងដែលសម ត្ថកិច្ចរឹបអូសបានរួមមាន កាំ បិត ១ , ពូថៅ ១ និងម៉ូតូ ០៤ គ្រឿង។

លោកឧត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី បានបញ្ជាក់ឲ្យដឹងទៀតថា ដោយឡែកនៅក្នុងអំឡុងខែកក្កដា កន្លងមកមុខសញ្ញាដែលធ្វើសកម្មភាពដូចខាងលើនេះ និងលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង និងក្នុងស្រុករលា ប្អៀរក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបចា ប់ខ្លួនបាន ចំនួន ០៧ នាក់ផងដែរ ដែលជនល្មើសមួយចំនួន នៅក្នុងស្រុកសាមគ្គីមានជ័យ និងមួយចំនួ នទៀតមកពីស្រុកពញាឮ ខេត្តក ណ្ដាល។ ជនសង្ស័យទាំង ៧ នាក់នេះក៏ត្រូវបានកសា ងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត និងត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនា គារខេត្តអស់ហើយ។

លោកស្នងការរងក៏បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងផលលំបាកមួយ ចំនួន ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីនេះ មុខសញ្ញាមួយចំនួនជន រងគ្រោះមិនស្គាល់ មុខដោយសារពួកវាធ្វើសកម្មភាពនៅពេលយប់និ ងពេលខ្លះជនរងគ្រោះ មិនបានរា យការណ៍ជូនសមត្ថកិច្ចនៅកន្លែងកើតហេតុទាន់ពេលវេលា ។
ក្នុងករណីនេះដែរលោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងសូមអំពាវ នាវដល់ប្រជាពលរដ្ឋ ពេលជួបហេ តុការណ៍ដូចខាងលើនេះ ត្រូវរាយ ការណ៍ជូនសមត្ថកិច្ចឲ្យបានទាន់ ពេលវេលា និងពេលទុកដាក់ម៉ូតូត្រូវចាក់សោរក សោរកង់ ឲ្យបានត្រឹម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com