ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនដឹកនាំកម្លាំងជំនាញប្រជ្រុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី - ប្រធានកិត្តិយសសមាគមនារីខេត្តអញ្ជើញចូលរួមពិធីកាន់បណ្ឌិទីមួយនៅវត្តត្រពាំងរពៅ - ចែកបណ្ណកម្មសទ្ធដីធ្លីក្នុងខេត្តកំពតបានជាង៦០ម៉ឺនក្បាលដីស្មើនឹង៩៧ភាគរយ - នាំកូនទៅស្រែនិងឱ្យចំណីត្រីត្រូវខ្យល់បោកបក់លិចទូកបណ្តាលឱ្យស្លាប់កូនប្រុសទាំងពីនាក់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ
0

រថយន្តកែច្នៃដឹកឈើរបស់មេឈ្មួញឈើ ឈ្មោះ កោះ សំភី ឬហ៊ុំ ហយ ហៅ(តាហយ) ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និើងអ្នកសារព័ត៌មាន ចាប់បានកាលពីយប់មិញនៅបំណក់.!

រថយន្តកែច្នៃដឹកឈើរបស់មេឈ្មួញឈើ ឈ្មោះ កោះ សំភី ឬហ៊ុំ ហយ ហៅ(តាហយ) ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និើងអ្នកសារព័ត៌មាន ចាប់បានកាលពីយប់មិញនៅបំណក់.!

ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២

(ខេត្តពោធិ៏សាត់)៖ គេបានរិះគន់ដោយ លើកឡើងថា អធិរាជឈ្មួញឈើដ៏ល្បីប្រចាំតំបន់ឈ្មោះ កោះ សំភី ឬហ៊ុំ ហយ ហៅ(តាហយ) មានទីលំនៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់

បានកំពុងកាប់ និងអារឈើ ដឹកតាមរថយន្តកែឆ្នៃរបស់ខ្លួន ចូលមកតំបន់បំណក់ក្នុងឃុំឈើតុំ និងលក់ចែកចាយ ដោយរលូនគ្មានសមត្ថកិច្ចណាក្នុងខេត្តជាពិសេសលោក សិទ្ធ នាយសង្កាតរដ្ឋបាលព្រៃឈើឃុំឈើតុំអត់បង្ក្រាបនោះឡើយ។

មតិរិះគន់ពីប្រជាពលរដ្ឋ នៅក្នុងស្រុកក្រគរ បន្តលើកឡើងថា ដោយសាតែភាពធូរលុង និងមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃ ដើម្បីទទួលបានលាពសការ:ផ្ទាល់ខ្លួន ដែលកន្លងមកធ្វើអោយមេឈ្មួញដុះស្លែរូបនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រក ដែលការពារដោយព្រះរាជក្រឹត ជួភ្នំឱរ៉ាល់ ក្នុងស្រុកក្រគរ ស្រុកភ្នំក្រវ៉ាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជារើយៗគេបានប្រទះឃើញមានរថយន្តកែច្នៃដឹកឈើប្រណិត ឈើភេទរាជថ្កុល ឈើគគីរ និងឈើអារ រាប់សឹបម៉ែត្រគូប ធ្វើដំណើរទៅដោយរលូន ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចណាហ៊ានចាប់ឬបង្ក្រាបនោះឡើយ។

ប្រភពបន្តអះអាងថា ម្ចាស់ឈើឈ្មោះ កោះសំភី ឬហ៊ុំ ហយ ហៅ(តា ហយ) ដែលជាឈ្មួញឈើដ៏ធំ ប្រចាំតំបន់ និងមិនខ្លាចការបង្ក្រាប ពីសំណាក់សមត្ថកិច្ចនោះ។

ទោះយ៉ាងណា ពាក្យចាស់ពោលថា កុកតែងតែភ្លេចជុង តែជុងមិនដែលភ្លេចកុកទេ នៅវេលាម៉ោងប្រមាណ១០ និង៣៥ នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដល់មានកម្លាំងសហការដឹកដោយលោកវីរសេនីយ៍ យ៉ន ប៊ុនធឿន កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការ កម្លាំងកងរាជអាវុធហត្ថខេត្តនិងអ្នកសារព័ត៌មាន ក្រោយពីទទួលបានសេចក្ដីរាយការណ៍ភ្លាមៗ ធ្វើការចុះបង្ក្រាប រហូតដល់នៅម៉ោង១២ និង១២ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ទើបបង្ក្រាបបាននៅចំណុចនិយាមកា 48P. 409893. 1356414 នៅប្របោស ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com