ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន
0

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​បន្តបន្ទាប់​៣​នាក់​ដកហូត​បាន​គ្រឿងញៀន​៣២​កញ្ចប់​

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​បន្តបន្ទាប់​៣​នាក់​ដកហូត​បាន​គ្រឿងញៀន​៣២​កញ្ចប់​

​ខេត្ត​កំពង់ស្ពឺ ៖ មុខសញ្ញា​សង្ស័យ ពាក់ព័ន្ធ​ករណី​ជួញដូរ​រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវ​ត្រូវបាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​បង្ក្រាប​បាន​ជា​បន្ដបន្ទាប់​៣​នាក់ ដោយ​ដកហូត​បាន​ថ្នាំញៀន​៣២​កញ្ចប់ ព្រមទាំង​ប្រដាប់ប្រដា​បម្រើ​ការជក់ និង​លក់​មួយចំនួនទៀត ។​

​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​ការជួញដូរ​ប្រាកដ​មែន ។​

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង ១១: ៤០​នាទី ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ចាក់​កាំបិត ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​ប្រភព​ពី​កំលាំង​នគរបាល​ស្រុក​សំរោង​ទង បានអោយដឹងថា ដោយ​បាន​គោលការណ៍​ឯកភាព និង​ចង្អុល​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​រលោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាល​ខេត្ត និង​មាន​កិច្ច​សហការ​ពី​គណៈកម្មាការ​គ្រឿងញៀន​ថ្នាក់​ស្រុក កងកម្លាំង​នគរបាល អធិការដ្ឋាន​នគរបាល​ស្រុក ក្រុង បាន​ស្រាវជ្រាវ និង​បង្ក្រាបបាន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជា​បន្ដបន្ទាប់ និង​បាន​កសាង​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី ។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន ២​នាក់ កាលពី​វេលា​ខាងលើ ១-​ឈ្មោះ កង ហ៊ីម​ប៊ុនឡុង ហៅ បារាំង ភេទ ប្រុស អាយុ ២០​ឆ្នាំ ២-​ឈ្មោះ ឡ​ន ពិសី ហៅ ប៊ឹក ភេទ ប្រុស អាយុ ២៥​ឆ្នាំ​។​បន្ទាប់​ពី​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​២ សមត្ថកិច្ច​បាន​ដកហូត​ម្សៅ​ក្រាម ព​ណ័ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ២៥​កញ្ចប់ និង ទូរស័ព្ទដៃ ១ គ្រឿង ។​

​សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ព្រៃ​រំដួល ឃុំ​សែន​ដី កំលាំង​នគរបាល​ស្រុក​សំរោង​ទង សមត្ថកិច្ច​បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន ១​នាក់​ឈ្មោះ ចិន ឌី​ត ភេទ ប្រុស អាយុ ២៣​ឆ្នាំ​នៅ​ភូមិ​ស្រះស្រង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ។​

​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ម្សៅ​ក្រាម​ពណ៌ ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ៧​កញ្ចប់ , ជញ្ជីង​ថ្លឹង​គ្រឿងញៀន ១ គ្រឿង ,​ទូរស័ព្ទដៃ ១ គ្រឿង​។​

​ក្រោយ​ពី​សមត្ថ​កិ​ច​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​ប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បាន​បញ្ជូន​មក​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ចាត់​ចាត់ការ​តាម​នីតិវិធី ៕
​ដោយ​÷​នាយ​ត្នោត​

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com