- ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាង១០កញ្ចប់
ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន០៥នាក់ រួមជាមួយម៉ាទឹកកកចំនួន១២កញ្ចប់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ធ្វើការបង្ក្រាបបាន ខណៈដែលក្រុមជនសង្ស័យកំពុងតែចរាចរាចរណ៍ គ្រឿងញៀនហើយកម្លាំងនគរបាលល្បាតប្រទះឃើញ។
ការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន០៥នាក់នេះកាលពីវេលាម៉ោង០៤និង០៥នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិស្ដុកតោល ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ក្រុមជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួននោះ ទី១-ឈ្មោះ សុខ រស់ ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិវាលអន្សាយ ឃុំចាន់សែន ស្រុកឧដុង្គ ទី២-ឈ្មោះ ស៊ីម ឆេងហៀង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះ អាត សំអុល ភេទប្រុស អាយុ ១៧ឆ្នាំមុខរបរមិនពិតប្រាកដ ទាំង២នាក់រស់នៅភូមិស្ដុកតោលចាស់ ឃុំចាន់សែន ស្រុកឧដុង្គ ទី៤-ឈ្មោះ ខន ខៅ ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិដំបូកស ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ និងទី៥-ឈ្មោះ អ៊ុច សម្បត្តិ ភេទ ប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ក្រោយធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១២កញ្ចប់ (៨តូច និង ៤មធ្យម) , ទូរស័ព្ទដៃចំនួន៥គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នក្រុមជនសង្ស័យ រួមជាមួយនិងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕