ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ក្រសួងធនធានទឹក ត្រៀមទប់ស្កាត់និងបង្ការទឹកជំនន់ ឱ្យទាន់ពេលវេលា ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនដឹកនាំកម្លាំងជំនាញប្រជ្រុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី - ប្រធានកិត្តិយសសមាគមនារីខេត្តអញ្ជើញចូលរួមពិធីកាន់បណ្ឌិទីមួយនៅវត្តត្រពាំងរពៅ - ចែកបណ្ណកម្មសទ្ធដីធ្លីក្នុងខេត្តកំពតបានជាង៦០ម៉ឺនក្បាលដីស្មើនឹង៩៧ភាគរយ - នាំកូនទៅស្រែនិងឱ្យចំណីត្រីត្រូវខ្យល់បោកបក់លិចទូកបណ្តាលឱ្យស្លាប់កូនប្រុសទាំងពីនាក់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន
0

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់ប្រជាពលលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៨៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់ប្រជាពលលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៨៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់ប្រជាពលលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៨៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង
====================
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស សាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គណៈកិត្តិយស សាខា និងសហការី នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៨៤គ្រួសារ នៅឃុំក្រសាំង អណ្តូងត្របែក អំពិល និងឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកជំទាវបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ខណៈដែលសាលារៀនត្រូវបានបើកឲ្យដំណើរការឡើងវិញកាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

អំណោយដែលបានផ្តល់ជូននាពេលនេះ រួមមាន ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ៣០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារ៉ុង,ក្រមា ) ម៉ាស ៣ បន្ទះ ថវិកាចំនួន ២០០,០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះមធ្យមក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារ៉ុង,ក្រមា ) ម៉ាស ៣ បន្ទះ ថវិកាចំនួន ៥០,០០០ រៀល ឧបត្ថម្ភដល់អ្នករបួស ថវិកា ២០០,០០០ រៀល ។

គ្រួសាររងគ្រោះតិចតួចក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៦០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះ ឡើងវិញ និងប្រគេនដល់ព្រះសង្ឃ អង្ករ ៥០ គ.ក្រ ទឹកបរិសុទ្ធ ១ កេស ទឹកក្រូច ១ កេស ទេយ្យទានមួយឈុតនិងបច្ច័យ ២០០,០០០ រៀល ។ ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឧបត្ថមបន្ថែមដល់គ្រួសាររងគ្រោះធ្ងន់ ក្នុង ១ គ្រួសារ ថវិកា ១០០,០០០ រៀល អ្នករងគ្រោះមធ្យមក្នុង ១ គ្រួសារ ថវិកា ៤០,០០០ រៀល អ្នករងរបួស ថវិកា ២០០,០០០ រៀល ប្រគេនដល់ព្រះសង្ឃវត្តក្រសាំង សម្រាប់ចូលបុណ្យ កឋិនទាន ថវិកា ១ លានរៀល ៕ដោយ សាន់រិន្ទ

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com