
តាកែវ: អាជ្ញាធរខេត្តតាកែវ ដឹកនាំក្រុមការងារមន្ទីរអង្គភាពជំនាញពាក់ព័ន្ធអាជ្ញាធរដែនដីចុះពិនិត្យសំណង់ របង មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវសង្ស័យថាបានសង់រំលោភលើដីចំណីស្ទឹង កាលពីព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០២៥។
ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា បើសិនជាមន្ត្រីជំនាញរកឃើញថាម្ចាស់របងសង់របងរំលើដីចំណីមាត់ស្ទឹងមែននោះជំនាញនិងឱ្យម្ចាស់រុះរើចោលវិញតាមច្បាប់ស្តីពីភូមិបាលអន្តរ
កាល។
ឯកឧត្តម បានបញ្ជាក់ថា មន្ត្រីជំនាញរងឃើញថារបងខាងលើបានសាងសង់ចូលចំណីស្ទឹងប្រវ៉ែង១១៩ម៉ែត្រតាមបណ្តោយមាត់ស្ទឹង ហើយជំនាញបានឱ្យម្ចាស់វ៉ាយកម្ទេចចោលហើយនៅរសៀលថ្ងៃទី១២ខែតុលាឆ្នាំ២០២៥នេះ។
បងប្អូនប្រជាពលរដ្ឋបាននាំគ្នាសម្តែងការសប្បាយចិត្តបន្ទាប់ពីឃើញអាជ្ញាធរខេត្តតាកែវ ជាពិសេសវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ចុះទៅដល់ទីតាំងដែលម្ចាស់របងសាងសងរំលោភលើដីចំណីមាត់ស្ទឹង ហើយបានឲ្យមន្ត្រីជំនាញរុះរើចោលវិញ ។
ពួកគាត់អរគុណណាស់ បានរាជរដ្ឋាភិបាលឱ្យឯកឧត្តម វ៉ី សំណាង មកដឹកនាំខេត្តតាកែវ មានការរីចម្រើនស្ទើគ្រប់វិស័យ អរគុណ សន្តិ ភាព ៕
ដោយ: សុខ សុភ័ណ្ឌ|តាកែវ|អំណាចព័ត៌មាន|រូបរថតរដ្ឋបាលខេត្ត
