
កំពង់ស្ពឺ៖ រថយន្តមួយគ្រឿងដឹកសាច់បង្កកចេញពីខេត្តព្រះសីហនុឆ្លងកាត់ខេត្តកំពង់ស្ពឺយកទៅរាជធានីភ្នំពេញជិត៧តោនមកដល់ត្រង់ចំណុចស្នាក់ការគយខេត្តកំពង់ស្ពឺទើបបង្ក្រាបសង្ស័យចរចារលុយមិនត្រូវគ្នានៅលើផ្លូវល្បឿនលឿនកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមសម្តីប្រជាពលរដ្ឋបានឱ្យដឹងថារថយន្តមួយគ្រឿងម៉ាកFAWពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3G-7738 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរតាមផ្លូវល្បឿនលឿនហើយនៅក្នុងរថយន្តនេះបានដឹកសាច់បង្កកចំនួន៦មុខ។
រួមមាន:១. ស្លាបមាន់ ២.ជើងមាន់ ៣.ត្រីប្រឡាក់ ៤.ត្រជៀកជ្រូក ៥.ក្រពះជូក ៦.ពពុះសណ្តែក
សរុបមានទំងន់ជិត៧តោនយកមកដុតកម្ទេចចោលនៅត្រង់ចំណុចភ្នំប្រាក់សំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីតុលាកា សាខាគយ រដ្ឋឋក ព្រមទាំងអាជ្ញារធក្នុងមូលដ្ឋាន។
ទើបប្រជាពលរដ្ឋមានសង្ស័យរឿងចរចាលុយមិនត្រូវគ្នាទើបសាខាគយ នឹងរដ្ឋករខេត្តកំពង់ស្ពឺសម្រេចដុតកម្ទេចចោលតែម្តងទៅ ។
សូមរំលឹកផងដែរថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្លាប់បានធ្វើពហិការបញ្ឈប់ការប្រើប្រាស់របស់របរ និងទំនិញរបស់ថៃ និងគ្រឿងឧបភោគ បរិភោគ ដែលនាំចូលពីប្រទេសថៃ។
ប៉ុន្តែរថយន្តដឹកសាច់បង្កកខាងលើនេះ គេមិនដឹងថានាំចូលមកប្រទេសកម្ពុជាយើងតាមច្រកណាមួយនោះទេ ទើបបានជាធ្វើចរចរាណ៍ពេញផ្ទៃប្រទេសបែបនេះ។
ក្រោមការចោទប្រកាន់ពីប្រជាពលរដ្ឋ អំណាចព័ត៌មានបានព្យាយាមទំនាក់ទំនងទៅលោកឈុន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺមិនបានទេនៅរសៀលថ្ងៃទី១៥ខែកញ្ញានេះដោយពុំមានលេខទូរស័ព្ទ
ចំណែកលោក សិត រដ្ឋបាលសាខាគយកំពង់ស្ពឺអ្នកយកព័ត៌មានយើងទូរស័ព្ទចំនួន៥ដងចូលហើយមិនលើក៕
ដោយ:APN|កំពង់ស្ពឺ|រូបថតអំណាចព័ត៌មាន
