ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីធ្វើបច្ចុប្បន្នភាពសមាជិកដល់មូលដ្ឋានផ្ទាល់និងមានភាពសុក្រិត - ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញសមាជិកាទាំង៩ក្រុង-ស្រុក បន្តចូលរួមគ្រប់សកម្មភាពក្នុងមូលដ្ឋានដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ - ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា:ក្រសួងចំនួន៤០បានទទួលជនពិការ - អ្នកស្លាប់កើនដល់ ៤៤២នាក់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ីខណ:ដែរ៤០២នាក់កំពុងបាត់ខ្លួន - អាជ្ញាធរខេត្តកំពង់ស្ពឺថា:ការដាំកូនឈើស្របតាមខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចអាចក្លាយជាតំបន់ទេសចរណ៍ - ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកអំណោយសម្តេចបវរធិបតីជូនដល់គ្រួសារសពវិរ:យុទ្ធជន - គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សជិត៥០នាក់និងអ្នករងរបួសធ្ងន់ស្រាលជាង១០០នាក់ក្នុងរយ:ពេល៧ថ្ងៃ - ឆ្មក់បង្ក្រាបជនជាតិវៀតណាម៣០នាក់ ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់
0

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋាន

 

កំពង់ចាម: នៅព្រឹកថ្ងៃអាទិត្យទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម សម្រាប់ឆមាសទី១ និងទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ស្ថិតនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។ កិច្ចប្រជុំមាន ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជា សំណាង អនុប្រធានទី១ ឯកឧត្តម លោកជំទាវ លោកលោកស្រីជាអនុប្រធានក្រុមការងារ និងសមាជិកសមាជិកា ចូលរួមយ៉ាងច្រើនកុះករ។

បន្ទាប់ពីស្តាប់របាយការណ៍របស់ ប្រធានគណៈកម្មាធិការបក្សក្រុង, ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងការកោតសរសេីរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សទាំងអស់ រហូតទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តមប្រធានបន្តថា ក្នុងនាមជាមន្ត្រីបម្រើឲ្យគណបក្ស ត្រូវបន្តរួបរួមគ្នាថែរក្សា ការពារឲ្យបាននូវសន្តិភាព ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។  ហើយសន្តិភាពនេះហើយដែលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទទួលបាននូវការជួបជុំក្រុមគ្រួសារ សំបូរសប្បាយ ប្រកបដោយសុភមង្គល។ ការងារដែលមន្ត្រីយើងត្រូវជំរុញការអនុវត្តបន្ត គឺការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ពោលគឺអនុវត្តកត្តាទាំងនេះឲ្យមានប្រសិទ្ធភាព នោះសុខសន្តិភាព និងមានភាពរឹងមាំយូរអង្វែង។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ សូមបន្តសាងនូវអំពើល្អជាមួយប្រជាពលរដ្ឋ រួមនឹងការកសាងសមិទ្ធផលថ្មីៗបន្ថែម ក្នុងមូលដ្ឋានដែលទទួលខុសត្រូវ ដើម្បីទទួលបានការគាំទ្រ និងជំនឿរចិត្តបន្ថែមទៀតពីប្រជាពលរដ្ឋយើង។ ក្នុងនោះ ឯកឧត្តមប្រធាន ក៏បានស្នើឲ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាទប់ស្កាត់ និងលុបបំបាត់ អំពើអាណាចារ្យ, ក្មេងទំនេីង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេស ត្រូវរួមគ្នា ក្នុងយុទ្ធនាការបង្ក្រាប និង ទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់អនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន និងយោងតាមកាណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

ដោយ:សំ ណាង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com