ថៃនិងចិន ៦ នាក់ ដែលលបលួចឆ្លងដែនចូលកម្ពុជាត្រូវបានយោធាថៃឃាត់ខ្លួន
ប្រទេសថៃៈយោធាថៃឃាត់ខ្លួន ជនជាតិថៃនិងចិនចំនួន ៥ នាក់ រួមជាមួយនឹងមេខ្យល់ម្នាក់ ត្រូវបានយោធាថៃ ស្ទាក់ចាប់ក្បែរព្រំដែនកម្ពុជា ខណៈដែលពួកគេកំពុងលបលួចបម្រុងឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា ដើម្បីបម្រើការងារតាមកាស៊ីណូ។ ដោយគ្មានច្បាប់អនុញ្ញាត ។
ការចាប់ខ្លួនជនជាតិថៃនិងចិននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមាត់អូរ ក្នុងស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ដោយពួកគេបានធ្វើដំណើរតាមរថយន្តមួយគ្រឿង ឆ្ពោះមកកាន់ក្បែព្រំដែន ដែលការឃាត់ខ្លួននេះរួមជាមួយនឹងអ្នកបើកបររថយន្តម្នាក់ មេខ្យល់ម្នាក់ ពលករថៃ៣ នាក់ និងជនជាតិចិនចំនួនពីរនាក់។
តាមការសារភាពពីពលករថៃទាំងនោះបានបញ្ជាក់ថា ពួកគេឆ្លងដែនចូលមកដើម្បីកម្ពុជា គឺមានបំណងទៅធ្វើការងារក្នុងកាស៊ីណូ ព្រោះបច្ចុប្បន្នតម្លៃពលកម្មឡើងថ្លៃទ្វេគុណ ហើយត្រូវបង់លុយឱ្យមេខ្យល់ដែលនាំឆ្លងដែនក្នុងម្នាក់ៗចំនួន ៦០០ បាត តែក៏ត្រូវយោធាថៃស្ទាក់ចាប់បាន។ បច្ចុប្បន្នបើទោះបីជារដ្ឋាភិបាលថៃ ចេញបម្រាមហាមឃាត់មិនអនុញ្ញាតឲ្យឆ្លងដែនចូលមកកម្ពុជាក៏ដោយ ក៏ជនជាតិថៃជាមួយចំនួននៅតែលបលួចឆ្លងដែនយ៉ាងងងើល ដើម្បីមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជាដែរ ៕
ដោយ:សួន ពិសិត
0
ថៃនិងចិន៦នាក់លបលួចឆ្លងដែនចូលកម្ពុជាត្រូវបានយោធាថៃឃាត់ខ្លួន
Filed in: អន្តរជាតិ