ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីធ្វើបច្ចុប្បន្នភាពសមាជិកដល់មូលដ្ឋានផ្ទាល់និងមានភាពសុក្រិត - ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញសមាជិកាទាំង៩ក្រុង-ស្រុក បន្តចូលរួមគ្រប់សកម្មភាពក្នុងមូលដ្ឋានដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ - ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា:ក្រសួងចំនួន៤០បានទទួលជនពិការ - អ្នកស្លាប់កើនដល់ ៤៤២នាក់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ីខណ:ដែរ៤០២នាក់កំពុងបាត់ខ្លួន - អាជ្ញាធរខេត្តកំពង់ស្ពឺថា:ការដាំកូនឈើស្របតាមខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចអាចក្លាយជាតំបន់ទេសចរណ៍ - ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកអំណោយសម្តេចបវរធិបតីជូនដល់គ្រួសារសពវិរ:យុទ្ធជន - គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សជិត៥០នាក់និងអ្នករងរបួសធ្ងន់ស្រាលជាង១០០នាក់ក្នុងរយ:ពេល៧ថ្ងៃ - ឆ្មក់បង្ក្រាបជនជាតិវៀតណាម៣០នាក់ ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់
0

ជិះម៉ូតូដេញតាមពីស្រុកបសេដ្ឋមកកាប់ដល់ ស្រុកគងពិសីស្លាប់ម្នាក់ក្នុងថ្លុកឈាមម្នាក់រងរបួស 

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗក្នុងថ្លុកឈាម ហើយយុវជនម្នាក់ទៀតជាមិត្តភក្តិបានរងរបួស បង្កឱ្យមានការភ្ញាក់ផ្អើល ខណៈដែលជិះម៉ូតូឌុបគ្នា ហើយត្រូវបានក្រុមជនដៃដល់ប្រដាប់ដោយកាំបិត ព័ទ្ធកាប់សម្លាប់ តែម្តងមិនទាន់ដឹងមូលហេតុ។

ហេតុការណ៍កាប់សម្លាប់មនុស្ស នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នៅមុខរោងចក្រកាត់ដេយីហោ វីងស្តាស៊ូ ស្ថិតនៅក្នុងឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺនិយាយថា នៅមុនពេលកើតហេតុ គឺ ឈ្មោះ ជាង វិសាល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងម្លប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ បានឌុបឈ្មោះ សុខ ធាស៊ិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដោយចេញដំណើរ ពីផ្សារប៉ាំងសី តាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង លុះដល់មុខវត្តអង្គជុំ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤-ទៅលេខ៥៥ ស្រាប់តែ ឃើញមានក្មេងស្ទាវ០១ក្រុម មានគ្នា ០២នាក់ ដៃកាន់កាំបិត ហើយក៏ជិះម៉ូតូដេញតាមកាប់ក្រុម(ជនរងគ្រោះខាងលើ) មកដល់មុខរោងចក្រតុក្កតា គីឡូលេខ៥២-ទៅលេខ៥៣ ក៏មានក្មេងស្ទាវ០១ក្រុមទៀតបានស្ទាក់ដេញតាម រួចក៏ក្រុមជនរងគ្រោះ ជិះម៉ូតូគេចឆ្លងគន្លងផ្លូវ មកទិសខាងលិច មុខក្លោងទ្វារវត្តមន្ត្រីម៉ី (ជិះបញ្រ្ចាសទិសចរាចរណ៍ ទៅទិសខាងជើងដដែល)។

សមត្ថកិច្ចបានបន្តទៀតថា ដោយសារតែក្រុមក្មេងស្ទាវដេញតាមរហូត លុះដល់មុខរោងចក្រកាត់ដេរយីយោ(វីងស្តាស៊ូ) ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥០-ទៅលេខ៥១ ក្រុមជនរងគ្រោះបានជិះម៉ូតូបុកបង្គោលភ្លើងបណ្តាលឱ្យដួល ហើយចំណែកក្រុមក្មេងស្ទាវដែលជិះម៉ូតូដេញតាមនោះបានជិះហួសបន្តិច រួចពេលនោះក្រុមជនរងគ្រោះបានយកដុំថ្មគប់ទៅលើក្រុមដែលជិះម៉ូតូដេញកាប់នោះដើម្បីឱ្យរួចពីការតាមកាប់។ ប៉ុន្តែដោយចិត្តប៉ងមកលើក្រុមជនរងគ្រោះទៅហើយនោះ ក្រុមជនដៃដល់(ក្មេងស្ទាវដែល ជិះម៉ូតូដេញតាមកាប់នោះក៏ជិះម៉ូតូ ត្រឡប់មកក្រោយវិញ បានយកកាំបិត កាប់ទៅលើឈ្មោះ សុខ ធាស៊ិន អាយុ១៨ឆ្នាំ ចំក្បាលចំនួន០៤កន្លែង ចំដៃ០២កន្លែង និងខ្នង០១កន្លែង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង និងឈ្មោះ ជាង វិសាល របួសត្រូវបានសាច់ញាតិដឹកយកទៅព្យាបាល។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពកាប់យុវជនរងគ្រោះស្លាប់និងរងរបួសរួចហើយ ក្រុមជនដៃដល់បានឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ករណីខាងលើនេះ សមត្ថកិច្ចកំពុងសហការជាមួយការិយាល័យជំនាញស្រាវជ្រាវបន្តស្វែងរកចាប់ខ្លួនក្រុមជនដៃដល់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅម្តុំកន្លែងកើតហេតុ ជាពិសេសនៅក្នុងខេត្តកំពង់ស្ពឺទាំងមូលមានការភ័យខ្លាចខ្លាំងណាស់ ដោយសារតែក្រុមក្មេងស្ទាវ ក្រុមចោរលួច ក្រុមចោរប្លន់ តែងតែធ្វើសកម្មភាព ស្ទើរតែជារៀងរាល់យប់ ថ្ងៃហើយនគរបាលតាមបណ្តាលស្រុក និងនគរបាលខេត្តកំពង់ស្ពឺ ដែលមានលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលកាន់តំណែងយូរមកហើយនោះ មិនដែលបង្ក្រាបបាន សូម្បីតែមួយករណីឡើយ ទើបមានករណីក្រុមក្មេងស្ទាវក្រុមចោរលួច ក្រុមចោរប្លន់បំពុលសង្គមកើតមានឡើងជារៀងរាល់យប់ថ្ងៃ។ ហើយប្រសិនបើជាឃាត់វិញបានតែករណី អ្នកប្រើប្រាស់គ្រឿងញៀន និងលេងបៀ តែប៉ុណ្ណោះរាយការណ៍ទៅថ្នាក់លើថាជាស្នាដៃល្អក្នុងការបង្ក្រាបបទល្មើស៕

Filed in: ជីវិត និង សុខភាព, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com